khmer eng
  • ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាអញ្ជើញបើកវេទិកាស្តីពីការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គវេទិកាស្តីពី ការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព» នៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
    វេទិកានេះរៀបចំឡើងដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងមហាផ្ទៃ រដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំង៩ខណ្ឌ រួមមាន៖ខណ្ឌឬស្សីកែវ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សរុបចំនួន៣៦០នាក់។
    អង្គវេទិកាប្រព្រឹត្តរយៈពេលមួយព្រឹក ដោយមានការអញ្ជើញធ្វើបទអន្តរាគមន៍របស់ក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌចំការមន ស្តីពីការអភិវឌ្ឍមូលដ្ឋាន ការងារភូមិ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ តំណាងយុវជននារីថ្នាក់ខណ្ឌ ការចងក្រងគ្រប់គ្រងសេដ្ឋកិច្ចសេវាក្រៅប្រព័ន្ធ បទអន្តរាគមន៍របស់មជ្ឈមណ្ឌល ការលើកសំណូមពរ បញ្ហាប្រឈមផ្សេងៗ និងមានការបកស្រាយបំភ្លឺពីតំណាងក្រសួង និងអង្គភាពពាក់ព័ន្ធដែលបានអញ្ជើញចូលរួមដូចជា៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងមហាផ្ទៃ រដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ